បើយោងតាមការសិក្សាដោយវេជ្ជបណ្ឌិតជំនាញៗនៃមន្ទីរពេទ្យស្រាវជ្រាវប្រទេស ទួរគី បានឲ្យដឹងថា បុរសដែលបានរួមភេទ ៣-៤ ដងក្នុងមួយសប្តាហ៍ អាចជួយបណ្តេញក្រួសក្នុងតម្រងនោមឲ្យចេញពីរាងកាយបាន។ អ្នកជំងឺក្រួសក្នុងតម្រងនោម ៧៥នាក់ ត្រូវបានបែងចែកជា ៣ក្រុម។
ក្រុមទី១ ត្រូវអនុវត្តការរួមភេទយ៉ាងហោចណាស់ ៣-៤ ដងក្នុងមួយសប្តាហ៍។
ក្រុមទី ២ ត្រូវបានទទួលការប្រើប្រាស់ថ្នាំ tamsulosin ដើម្បីព្យាបាលជំងឺក្រួសក្នុងតម្រងនោម។
ក្រុមទី ៣ ត្រូវអនុវត្តតាមគោលការណ៍នែនាំរបស់គ្រូពេទ្យ។
រយៈពេលពីរសប្តាហ៍ក្រោយមកលទ្ធផលក៏បានរកឃើញ។ មនុស្សចំនួន ៣១នាក់ដែលបានរួមភេទញឹកញាប់ មាន ២៦នាក់បានធ្លាក់ក្រួសក្នុងតម្រងនោមចេញមក។ ទន្ទឹមនឹងនេះដែរ ក្នុងចំណោម ២១នាក់ដែលមានប្រើប្រាស់ថ្នាំ tamsulosin មានតែ ១០ប៉ុណ្ណោះដែលអាចកម្ចាត់គ្រួសក្នុងតម្រងនោមបាន។ ហើយចំនួនមនុស្ស ២៣នាក់ផ្សេងទៀតនៅក្នុងក្រុមចុងក្រោយ មានតែ ៨នាក់ប៉ុណ្ណោះ ដែលអាចកម្ចាត់ជំងឺក្រួសក្នុងតម្រងនោមបាន។
ក្រួសក្នុងតម្រងនោមត្រូវបានលុបបំបាត់ប្រមាណជាទំហំ ៤,៧ មីលីម៉ែត្រ ចំពោះអ្នកជំងឺគ្រប់រូប។ ក្រួសនៅក្នុងតម្រងនោមអាចកើតមានឡើងប្រហែលជា ៤-៥ សង់ទីម៉ែត្រ ឬធំជាងនេះ នៅពេលដែលរ៉ែដូចជា កាល់ស្យូម អូសាឡាត់ (oxalate) និងអាស៊ីតអ៊ុយរិច មានវត្តមាននៅក្នុងតម្រងនោមយូរថ្ងៃយូរខែ។
បើយោងតាមលោកវេជ្ជេបណ្ឌិតបានបង្ហាញថា ក្នុងអំឡុងពេលរួមភេទ ឬការរំញោចផ្នែកផ្លូវភេទ អាស៊ីតនីទ្រិចនៅក្នុងរាងកាយត្រូវបានផលិតឡើង។ ដូច្នោះហើយ បំបង់បង្ហូរនោមចាប់ផ្តើមរីកធំ ធ្វើឲ្យក្រួសទំហំល្មមៗអាចហូរចេញតាមទឹកនោមបានយ៉ាងស្រួល។
ក្រុមគ្រូពេទ្យក៏បានផ្តល់អនុសាសន៍ផងដែរថា បុរសដែលឈានដល់ចំណុចកំពូលក៏អាចជួយឲ្យសាច់ដុំនៃប្រព័ន្ធបង្ហូរនោមមានពេលសម្រាកផងដែរ។ តែទោះបីជាយ៉ាងណាវិធីនេះ អាចមានប្រសិទ្ធភាពចំពោះតែអ្នកជំងឺដែលមានក្រួសក្នុងតម្រងនោមទំហំ ៦មីលីម៉ែត្រប៉ុណ្ណោះ៕
ដោយ៖ មង្គលការ