Healthy...
Beauty...
Energy & Fitness
Weight Management
Monday, June 6, 2016
Wednesday, January 20, 2016
Friday, October 30, 2015
មួយសប្តាហ៍រួមភេទ ៣-៤ ដងអាចព្យាបាលជំងឺបាន
បើយោងតាមការសិក្សាដោយវេជ្ជបណ្ឌិតជំនាញៗនៃមន្ទីរពេទ្យស្រាវជ្រាវប្រទេស ទួរគី បានឲ្យដឹងថា បុរសដែលបានរួមភេទ ៣-៤ ដងក្នុងមួយសប្តាហ៍ អាចជួយបណ្តេញក្រួសក្នុងតម្រងនោមឲ្យចេញពីរាងកាយបាន។ អ្នកជំងឺក្រួសក្នុងតម្រងនោម ៧៥នាក់ ត្រូវបានបែងចែកជា ៣ក្រុម។
ក្រុមទី១ ត្រូវអនុវត្តការរួមភេទយ៉ាងហោចណាស់ ៣-៤ ដងក្នុងមួយសប្តាហ៍។
ក្រុមទី ២ ត្រូវបានទទួលការប្រើប្រាស់ថ្នាំ tamsulosin ដើម្បីព្យាបាលជំងឺក្រួសក្នុងតម្រងនោម។
ក្រុមទី ៣ ត្រូវអនុវត្តតាមគោលការណ៍នែនាំរបស់គ្រូពេទ្យ។
រយៈពេលពីរសប្តាហ៍ក្រោយមកលទ្ធផលក៏បានរកឃើញ។ មនុស្សចំនួន ៣១នាក់ដែលបានរួមភេទញឹកញាប់ មាន ២៦នាក់បានធ្លាក់ក្រួសក្នុងតម្រងនោមចេញមក។ ទន្ទឹមនឹងនេះដែរ ក្នុងចំណោម ២១នាក់ដែលមានប្រើប្រាស់ថ្នាំ tamsulosin មានតែ ១០ប៉ុណ្ណោះដែលអាចកម្ចាត់គ្រួសក្នុងតម្រងនោមបាន។ ហើយចំនួនមនុស្ស ២៣នាក់ផ្សេងទៀតនៅក្នុងក្រុមចុងក្រោយ មានតែ ៨នាក់ប៉ុណ្ណោះ ដែលអាចកម្ចាត់ជំងឺក្រួសក្នុងតម្រងនោមបាន។
ក្រួសក្នុងតម្រងនោមត្រូវបានលុបបំបាត់ប្រមាណជាទំហំ ៤,៧ មីលីម៉ែត្រ ចំពោះអ្នកជំងឺគ្រប់រូប។ ក្រួសនៅក្នុងតម្រងនោមអាចកើតមានឡើងប្រហែលជា ៤-៥ សង់ទីម៉ែត្រ ឬធំជាងនេះ នៅពេលដែលរ៉ែដូចជា កាល់ស្យូម អូសាឡាត់ (oxalate) និងអាស៊ីតអ៊ុយរិច មានវត្តមាននៅក្នុងតម្រងនោមយូរថ្ងៃយូរខែ។
បើយោងតាមលោកវេជ្ជេបណ្ឌិតបានបង្ហាញថា ក្នុងអំឡុងពេលរួមភេទ ឬការរំញោចផ្នែកផ្លូវភេទ អាស៊ីតនីទ្រិចនៅក្នុងរាងកាយត្រូវបានផលិតឡើង។ ដូច្នោះហើយ បំបង់បង្ហូរនោមចាប់ផ្តើមរីកធំ ធ្វើឲ្យក្រួសទំហំល្មមៗអាចហូរចេញតាមទឹកនោមបានយ៉ាងស្រួល។
ក្រុមគ្រូពេទ្យក៏បានផ្តល់អនុសាសន៍ផងដែរថា បុរសដែលឈានដល់ចំណុចកំពូលក៏អាចជួយឲ្យសាច់ដុំនៃប្រព័ន្ធបង្ហូរនោមមានពេលសម្រាកផងដែរ។ តែទោះបីជាយ៉ាងណាវិធីនេះ អាចមានប្រសិទ្ធភាពចំពោះតែអ្នកជំងឺដែលមានក្រួសក្នុងតម្រងនោមទំហំ ៦មីលីម៉ែត្រប៉ុណ្ណោះ៕
ដោយ៖ មង្គលការ
Monday, August 10, 2015
តិចនិចស្ទាបអង្អែលដើមទ្រូងឲ្យបានត្រឹមត្រូវក្នុងពេលរួមភេទ
នេះមិនមែនជារឿងអ្វីប្លែកនោះទេដែលបុរសត្រូវដឹងការប្រើប្រាស់ការស្ទាបអង្អែលគ្រប់កន្លែងជាវីធីធ្វើឲ្យស្រ្តីជាដែគូមានអារម្មណ៍កើនឡើងទ្វេដង តែអាចនឹងមានបុរសមួយចំនួនមិនទាន់យល់ថាស្ត្រីត្រូវការបែបណាដែលធ្វើឲ្យនាងពេញចិត្ត សាកល្បងតាមការណែនាំខាងក្រោមអ្នកនឹងមានអារម្មណ៍មិនអាចបំភ្លេចបាន
សាកល្បងតិចនិចមួយចំនួន ដូច្នេះនាងក៏មានក្តីសុខដូចអ្នកដែរ៖
- ស្ទាបក្បាលដោះថ្នមៗ ព្រោះវាជាកន្លែងដែលមានសម្រើបបំផុត។
- កុំសង្កត់លើក្បាលដោះខ្លាំងពេក ព្រោះវាអាចធ្វើឲ្យនាងឈឺចាប់។
- កុំក្តោបដើមទ្រូង គួរប្រើម្រាមដៃរបស់អ្នកស្ទាបអង្អែលដើមទ្រូងនាងថ្នមៗ ជាចលនារាងរង្វង់ជុំវិញដើមទ្រូង។
- សម្លឹងមើលប្រតិកម្មរបស់នាង ថាតើនាងពេញចិត្តនឹងទង្វើរបស់អ្នកកំពុងធ្វើដែរ ឬក៏អត់។ ខាងក្រោមនេះជាតិចនិចមួយចំនួនដែលអ្នកអាចធ្វើការសាកល្បង៖
គោលការណ៏ផ្ទាល់ខ្លួនក៏អាចអនុវត្តបានដែរ
បុរសភាគច្រើនចាប់អារម្មណ៏នឹងដើមទ្រូង ហើយមិនអាចបញ្ឈប់ការសម្លឹងមើល ឬស្ទាបអង្អែលដើមទ្រូងបានឡើយ ក្នុងពេលកំពុងបង្កាត់ភ្លើងស្នេហ៏។ សម្រាប់បុរស ដើមទ្រូងជារបស់លេងមានក្តីសុខ ពួកគេតែងតែឈ្ងូកមុខចូលក្នុងចង្អូរដើមទ្រូង ឬច្របាច់ដើមទ្រូងខ្លាំងៗ។
ប៉ុន្តែមនុស្សស្រីភាគច្រើនមិនចូលចិត្តឲ្យគូស្នេហ៏របស់នាងកាន់ដើមទ្រូងរបស់នាងឡើយ។ ប្រសិនបើអ្នកជាបុរស អ្នកត្រូវដឹងថា មនុស្សស្រីមិនចូលចិត្តឲ្យអ្នកណាបំពានលើដើមទ្រូងរបស់នាងឡើយ។ ដើម្បីធ្វើឲ្យរឿងរ៉ាវកាន់តែមានភាពងាយស្រួល និងមានក្តីសុខកាន់តែច្រើនឡើង ខាងក្រោមនេះជាវិធីស្ទាបអង្អែលដើមទ្រូងឲ្យបានត្រឹមត្រូវ៖
មូលដ្ឋានរបស់ដើមទ្រូង
ដើមទ្រូងជាផ្នែកមួយនៃរាងកាយរបស់មនុស្សស្រីដែលមានសម្រើបខ្លាំងបំផុត ហើយសូម្បីតែស្ទាបថ្នមៗក៏មានប្រតិកម្មផ្សេងៗផងដែរ។ ម្រាមដៃរបស់អ្នកពិតជាគ្រប់គ្រាន់នឹងផ្តល់ក្តីសុខឲ្យនាង ប្រសិនបើអ្នកបានដឹងពីវិធីត្រឹមត្រូវ។
ក្បាលដោះជាកន្លែងស្ទាបអង្អែលងាយនឹងប្រតិកម្មបំផុត ហើយអ្នកអាចធ្វើការស្ទាបបានច្រើនវិធី ការស្ទាបអង្អែលថ្នមៗ ឬលិតចុងសុដន់។ មនុស្សស្រីគ្រប់រូបមានកម្រិតសម្រើបខុសៗគ្នា អ្នកត្រូវចេះថ្លឹងថ្លែងក្នុងការច្របាច់។
អ្នកមិនត្រូវឧស្សាហ៏ច្របាច់ដើមទ្រូងខ្លាំងៗញឹកញាប់ពេកឡើយ ព្រោះដើមទ្រូងមានផ្ទុកនូវក្រពេញទឹកដោះ និងជាជាលិកាងាយនឹងប្រតិកម្មដែលអ្នកត្រូវចេះថែរក្សាឲ្យបានល្អ។ ការច្របាច់ខ្លាំងៗអាចធ្វើឲ្យមានការឈឺចាប់ច្រើនជាងមានក្តីសុខ ហើយក៏អាចធ្វើឲ្យខូចទ្រង់ទ្រាយដើមទ្រូងបានដែរ៕
Subscribe to:
Posts
(
Atom
)